រៀងរាល់ថ្ងៃ ពេលល្ងាច ខ្ញុំតែងតែធ្វើដំណើរប្រហែល កន្លះគីឡូម៉ែតដើម្បីទៅញុំាបាយល្ងាច។ ថ្ងៃនេះដូចសព្វមួយដង ម៉ោងប្រហែល ១៨ ខ្ញុំក៏ចាប់មួក ការពាររូចក៏បបួលកុសលមិត្តរបស់ខ្ញុំ ហើយយើងក៏ចេញដំណើរឆ្ពោះទៅកាន់ហាងដែលយើងតែងតែទៅជារៀងរាល់ថ្ងៃ។
ចង្រៃអី ថៃ្ងនេះដូចជាញុំាបាយអត់សូវឆ្ងាញ់សោះ មកពីបានជួបរឿងដែលគួរហួសចិត្ត។ មានបងប្អួនយើងពីរ បីនាក់ដែលបានការពារសារណារបស់គាត់កាលពីអាទិត្យមុន ក៏ទៅហូបបាយនៅហ្នឹងដែរ។
អាទិត្យមុនគ្រាន់តែ ការពារហើយភ្លាម គាត់ចាប់ផ្តើមយក បាស់ ធំៗ ចាក់ដំឡង់នៅក្រៅបន្ទប់គាត់។ ដល់ពេលញុំាបាយថ្ងៃនេះ គាត់ចាប់ផ្តើមពិភាក្សាគា្ន ពីរឿង ដែលគាត់ត្រូវបានបងមួយនាក់កំពុងរៀន
មាស្ទរ័រិះគន់ ពួកគេចាប់ផ្តើមនិយាយដោយកំហឹង "អាគេនៅជាប់ហ្នឹងមិនត្អួញអីផង វានៅចំងាយម៉ាមេឃ វាចេះស្អី!!"។
ភ្លាមនោះមានលបងម្នាក់ ខ្លួនគាត់ហឹ្នងទើបតែរៀនឆ្នាំទី បី ទេតែសំដីគាត់ដល់ក "អា(សំដៅលើបងរៀនមាស្ទ័រ)មួយហ្នឹងតែអញ្ចឹង អាខ្លាចយួន អាជួយយួន"។មិនដឹងជាគាត់ខ្លាំងប៉ុណា្ណទេ!!!ពួកគាត់និយាយចុះ និយាយឡើង មានល្បងម្នាក់ពោលឡើង "ខ្មែរឥលូវ មិនល្ងង់ដូចខ្មែរសម័យប៉ុល ពត ទេ"។ គាត់បន្ថែម "ពួកអាពតតែប៉ុន្មាននាក់សោះ នាំប្រជាជនរាប់រយដើរពីកន្លែងមួយទៅកន្លែងមួយ តែប្រជាជនទាំងអស់នោះល្ងង់ អត់ហ៊ានត្រួតគ្នាវ៉ៃពួកអាពតនោះ!!" ។
គាត់ដូចអត់ដឹងអីសោះ សា្មនតែពេលនោះគាត់បានញុំាបាយ មួយពេលបួនប្រាំគមដូចឥឡួវហ្នឹងអី បានមានកំលាំង តដៃជាមួយពួកនោះ។ តាមគិតទៅមិនដឹងថាខ្មែរសម័យនោះល្ងង់ រឺ គាត់វិញទេដែលល្ងង់។ ហួសចិត្ត!!!
To read this post, please grab Khmer Unicode at KhmerOS
Do ya feel like my posts? huh? Well, you'll be able to get my new posts delivered right to your place. Just subscribe my feed for free.Keep track of my posts, Don't miss them. Remember It's gratis ;)
គាត់ដឹងរឺធ្វើអត់ដឹង?
Monday, June 16, 2008
Labels:
ទស្សន:ឡប់ឡប់






9 comments:
Can any one translate for me?
យ៉ាប់មែនទែន :(
os ja men!
យើងទាំងអស់គ្នាជាខ្មែរដូចគ្នា ការរស់នៅជិនគ្នាយើងម្នាក់ៗត្រូវមានការយោកយល់គ្នាទៅវិញទៅមក ការបើកសម្លេងខ្លាំងៗ នេះមិនមែនហៅថាប្រជាធិបតេយ្យទេ តែជាការរំលោកបំពាន់ដល់សិទ្ធិរបស់អ្នកដទៃ។ យើងទាំងអស់គ្នាមិនគួរមើលងាយខ្មែរគ្នាឯងដែរ បើយើងនៅតែធ្វើដូច្នេះទៀត ពួកបរទេសនឹងមើលងាយយើងថា ខ្មែរមិនចេះជួយគ្នា។
Borin: Grab the khmer unicode with the link i specify above to be able to read this article.
All:បងប្អូនអើយ យ៉ាប់ណាស់ពួកហឹ្នង ខ្ញុំឃើញគាត់គិតដូចឆ្វេងៗ ម៉េចមិនដឹង!!!ភាពមិនយោគយល់ហ្នឹងសង្ស័យដោយតាមជនជាតិវៀតណាមខ្លះមិនដឹង!!ចឹងបានពួកគ្រប់គ្រងនៅទីនេះកំពុងវាយប្រហារមែនទែនតាម៉ង!
តែធ្វើអីក៏អត់ចេញ ព្រោះទូតអត់ជួយចូកជួយចែវ តែយកដៃរារទឹក!!យ៉ាប់ណាស់លោកហឹ្នង ស៊ីញ៉េអត់ដឹងអីទេ។ ស៊ីញ៉េអោយពួកគ្រប់គ្រងកាន់
លិខិតឆ្លងដែនរបស់និស្សិតទៀត!!!
អស់ទាស់ម៉ង!!!
ខ្ញុំចាប់អារម្មណ៍មែនទែនអារឿងដែលថាខ្មែរសម័យអាពតខ្មែរល្ងង់ កាលសម័យហ្នឹង វាមិនទាន់ញាស់ផង មានមាត់ចេះតែថាទៅ ហាហា
**ល្ងង់
សុំទោសផងដែលចូលមកបញ្ចេញមតិយឺតយ៉ាវ។ រឿងដែលពួកគាត់ចាក់ចំរៀងដម្លង់អ្នកដទៃនោះ វាមានតាំងពីយូរណាស់មកហើយ ហើយប្រសិនជាមានអ្នកណាគេហ៊ានស្តីថាឲ្យគាត់ គាត់ច្បាស់ជាខឹងនិងរករឿងវិញមិនខាន។ អញ្ខឺងហើយបានជាអ្នកដទៃគេចេះតែធ្វើមិនដឹងមិនលឺទៅ។ គិតៗទៅវាហាក់ដូចជាត្រូវតាមទស្សនៈរបស់វៀតណាមដែលបាននិយាយថា "រៀនកាន់តែច្រើនៗទៅ ទើបដឺងថាខ្លួនឯងកាន់តែល្ងង់" ហាហាហាហាហា
HMMM.. Unicode doesn't work on my computer. I am using Windows XP Home Edition SP3.
Post a Comment